ម្ហូបពេញនិយមទាំង ១០មុខ នៅប្រទេស ឥណ្ឌូនេសី

ម្ហូបពេញនិយមទាំង ១០នៅក្នុងប្រទេសឥណ្ឌូនេសី
តោះទៅមើលមុខម្ហូបដែលប្រជាជនឥណ្ឌូនេសីពេញនិយមញ៉ាទាំង ១០មុខនៅប្រទេសឥណ្ឌូនេសី តើមានភាពខុសគ្នា ជាមួយប្រជាជនកម្ពុជាយ៉ាងណា៖


1. សាច់ចង្កាក់អាំង Indonesian Satay (សាតេ)
ជាអាហារដែលពេញនិយមដែលអ្នកតែងតែឃើញនៅតាមដងផ្លូវ តាមរទេះរុញ ដូចនៅប្រទេសកម្ពុជាដែរ តែខុសត្រង់រស់ជាតិ សាតេត្រូវបានគេដតចង្កាក់រួចយកទៅជ្រលក់ជាមួយនឹងគ្រឿងផ្សំដែលមានលាយគ្នារវាងទឹកដោះគោ និងខ្ទឹសដូង។


2. ការីសាច់គោ Beef Rendang
ជាម្ហូបមកពីរកោះស៊ូម៉ាត្រា នៃតំបន់ ប៉ាដាំង ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេសី។ តំបន់ប៉ាដាំងសំបូរមុខម្ហូបប្រពៃណីឆ្ងាញ់ៗ ជាច្រើនប្រចាំប្រទេសឥណ្ឌូនេសី តែបើិនិយាយពីររសជាតិវិញគឺហឹល និងសំបូរជាតិប្រេងច្រើនបន្តិច


3. បាយឆា Nasi goreng
អ្នកអាចឃើញគ្រប់ទីកន្លែង តាមចិញ្ចើមផ្លូវក្នុងប្រទេសឥណ្ឌូនេសី អ្នកអាចកុម្ម៉ង់អោយគេដាក់សាច់មាន់ ប្ញសាច់គោ តាមការចង់បាន ហើយក៏ជាម្ហូបពេញនិយមប្រចាំរបស់ឥណ្ឌូនេសី


4. មី Indo Mei
ជាផលិតផលមីប្រចាំប្រទេសឥណ្ឌូនេសី មានតំលៃថោក និងជាអាហារដែលពេញនិយម អាចរកទិញបានគ្រប់ទីកន្លែង


5. បាយស្រូបទឹកស៊ុប Nasi Rawon
ជាប្រភេទបាយស្រូបដោយទឹកស៊ុបគោ


6. គុយទាវ Bakso
ប្រៀបបាននឹងគុយទាវស្រុកខ្មែរដែរ តែរស់ជាតិរៀងប្លែកបន្តិច


7. បាយកញ្ចប់ Nasi Uduk
ជាប្រភេទបាយខ្ចប់ក្រដាស ប្ញស្លឹកចេក ដែលមានលាយសាច់មាន់ ប្ញសាច់ត្រី តាមការចូលចិត្ត


8. ប្រហិតត្រី  Pempek
ជាម្ហូបប្រចាំតំបន់បា៉ឡេមបាំង កោះស៊ូម៉ាត្រា ដូចប្រហិតត្រីដែរ តែខុសគ្នាត្រង់ការចំនិន និងការបរិភោគ Pempek មានលាយជាមួយម្សៅមុនពេលចំអិន និងការបរិភោគគេលាយជាមួយទឹកត្រីផ្អែម


9. នំផ្អែម Sweet Martabak
ជានំខេកផ្អែម និងបង្អែមដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេសីុ


10. ឆាបន្លែ Gudo-Gudo
ជាប្រភេទអាហារឆាចំរុះលាយគ្នា មានបន្ថែ សាច់ ពងទាជាដើម

ឥណ្ឌូនេសីជាប្រទេសដែលសំបូរអាហារតាមតំបន់ច្រើនជាងគេនៅលើពិភពលោកផងដែរ ដោយសារប្រទេសនេះសំបូរទៅដោយកោះ និងមានប្រជាជនច្រើនលំដាប់ទី៤ នៅលើពិភពលោក។ 


Comments