ចំពោះទិសដៅសម្រាប់ធ្វើដំណើរ នៅក្នុងប្រទេសឥណ្ឌូនេសីវិញគឺមិនមានអ្វី ដែលលំបាកដូចដែលយើងនឹកគិតនោះទេ។ នៅក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ឬមួយអ្នកចាប់ចិត្តនឹងកន្លែងណាមួយដែលអ្នក ធ្លាប់បានដឹងពីមុនតាមរយៈការប្រាប់ពីមិត្តភក្តិរបស់អ្នក ឬមួយបានដឹងពីរយៈការផ្សព្វផ្សាយពីប្រព័ន្ឋ ឃោសនាណាមួយអ្នកអាចគិតថាការធ្វើដំណើរទាំងនោះមានភាពលំបាក។ ប៉ុន្តែវាមិនបានមានភាពសាំញាំ និងពិបាកនោះទេនេះបើ ទៅតាមពត៍មានដែលយើងបានអោយអ្នកបានដឹងពីមធ្យោបាយធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេសី មានច្រើនយ៉ាង និងមានភាពធូរថ្លៃដូចនេះអ្នកគ្រាន់តែប្រាកដ និងកំនត់ទិសដៅ ដែលអ្នកចង់ធ្វើដំណើរប៉ុណ្ណោះ។
ការរកទិសដៅទាំងនោះវាមិនមាន ផលលំបាកខ្លាំងនោះទេព្រោះនៅជុំវិញប្រទេសឥណ្ឌូនេសី ទាំងមូលតែងតែមានមជ្ឍមណ្ឌលព័ត៍មានសម្រាប់អ្នកទេសចរណ៏ផ្ទាល់តែម្តង មកទាក់ទងរកព័ត៍មានផ្សេងៗដែលពួកគេត្រូវការ និងក៏មានការផ្តល់ការប្រឹក្សានូវកន្លែងដែលអ្នក ចង់ទៅ ហើយអ្នកនឹងទទួលព័ត៍មានជាច្រើនពីអ្នកទាំងនោះនូវសេវាកម្មផ្សេងៗ។ ម្យ៉ាងវិញទៀតអ្នកក៏មិនអាចនឹងរួញរាផងដែរនៅពេលដែលអ្នកដើរខុសទិសដៅឬ ក៏បានវង្វេងផ្លូវណាមួយ អ្នកអាចសាកសួរប្រជាជនឥណ្ឌូនេសី បានតែអ្នកអាចនឹងមានភាពលំបាកបន្តិចព្រោះ តែអ្នកអាចនឹងមិនចេះភាសាឥណ្ឌូនេសី។ តែរឿងទាំងនេះវាមិនមែនជារឿងធំនោះទេ អ្នកអាច គ្រាន់តែបង្ហាញនូវរូបភាព និងឈ្មោះទៅកាន់ពួកគេ ព្រោះតែប្រជាជនឥណ្ឌូនេសីមានភាពរួសរាយរាក់ទាក់ និងជួយយើងណាស់។ អ្វីដែលអាចជួយបានកាន់តែច្រើនគឺទៅតាមទូរស័ព្ឌទំនើបរបស់ អ្នកព្រោះវាមធ្យោបាយក្នុងការប្រាប់ទិសដៅដល់អ្នកដែរ។ យោបល់ដ៏ល្អមួយទៀតដែលអ្នក គួរតែដឹងនឹងអាចយកវាមកប្រើប្រាស់បានមុនពេលដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេសី អ្នកគួរណាស់តែបានបញ្ចូលនៅវចនានុក្រមភាសាឥណ្ឌូនេសីមួយទុកសម្រាប់អ្នកអាចប្រើការ បាននៅពេលមានអាសន្ន។ អ្នកក៏អាចរៀនភាសាឥណ្ឌូនេសីងាយៗសំរាប់ការសាកសួរព័ត៍មានពីរទិសដៅបានផងដែរ ខាងក្រោមនេះជាឃ្លាសន្ទនាសំរាប់ជំនួយដល់ការធ្វើដំណើរកំសាន្តក្នុងប្រទេសឥណ្ឌូនេសី៖
ការសន្ទនា
Lin និង Soo បានធ្វើដំណើរទៅលេងនៅក្រុង យូកយាការតា តាមរយៈរថភ្លើង ពេលមក ដល់ស្ថានីយ៏រថភ្លើង បន្ទាប់មកមានឡានមពីសណ្ឋានមកទទួលពូកគេទាំងពីរ ខាងក្រោមជាឃ្លាសន្ទនារបស់ពួកគេកំឡុងពេលធ្វើដំណើរកំសាន្ត៖
Lin: Ayo Soo ke luar dan cari bis dari Hotel.អាយូ សូ កឺលូអា ដាន់ ចារី បីស ដារី ហូថេល.
តោះ សូ យើងទៅក្រៅដើម្បីទៅរកឡានពីសណ្ឋាគារ
Soo: Iya, oh lihat itu ada bis nama IMO, sama hotel kita person. Tanya dulu ok?អីយ៉ា, អូ លីហាត់ អីទូ អាដា បីស ណាម៉ា អាយអិមអូ, សាមា ហូថេល គីតា ប៉ឺសាន់. តាន់ញា ឌួលូ អូខេ?
ចាស, អូហ៏ មើលនោះដូចជាមានឡានឈ្មោះថា អាយអិមអូ, ដូចគ្នានឹងឈ្មោះសណ្ឋាគារដែល យើងបានកក់ទុក. នាំគ្នាសួរជាមុនសិន?
ចាស, អូហ៏ មើលនោះដូចជាមានឡានឈ្មោះថា អាយអិមអូ, ដូចគ្នានឹងឈ្មោះសណ្ឋាគារដែល យើងបានកក់ទុក. នាំគ្នាសួរជាមុនសិន?
Lin: Selamat sore ini bis dari hotel IMO? saya Lin dan Teman saya Soo dari Surabaya.
សឺឡាម៉ាត់ សូរេ អីនី បីស ដារី ហូថេល អាយអិមអូ សាយ៉ា លីន ដាន់តឺម៉ាន់ សាយ៉ា សូ ដារី សូរាបាយ៉ា.
សួស្តី នេះជាឡានមកពីសណ្ឋាគារ អាយអិមអូ? ខ្ញុំលីន និង មិត្តខ្ញុំសូរ មកពីសូរាបាយ៉ា.
Pak Di: Iya betul sekali ini dari hotel IMO, silahkan masuk bis dan barangkat ke hotel ya.
អីយ៉ា បឺទុល សឺកាលី អីនី ដារី ហូថេល អាយអិមអូ, សីឡាកាន់ ម៉ាសុក ដាន់ បារាំងកាត់ កឺ ហូថេល យ៉ា.
បាទ ត្រឹមត្រូវណាស់ នេះមកពីសណ្ឋាគារ អាយអិមអូ, សូមអញ្ជើញចូលឡាន និង នាំគ្នាចេញដំណើរទៅសណ្ឋាគារ
Soo: Terima kasih ya.តេរីម៉ា កាសីហ យ៉ា.
ចាស អរគុណ
ពេលមកដល់សណ្ឋាគារ និង ការចុះឈ្មោះនៅសណ្ឋាគារ៖
Mbak Nia: Ini kunci kamar anda ya di Lantai 5, Selamat datnag.
អីនី គុនចីង កាមារ អាន់ ដា យ៉ា ឌី ឡាន់តៃ ៥, សឺឡាម៉ាត់ដាតាំង.
នេះជាសោរបន្ទប់ របស់អ្នក នៅជាន់ទី ៥, ស្វាគមន៏.
Lin : Terima kasih. តេរីម៉ា កាសីស
អរគុណ
Soo: Ayo, kalau sudah siap, jalan jalan di Malioboro.អាយូ, កាឡូវ សូដាហ ស្យាប, ចាឡាន់ ចាឡាន់ ឌី ម៉ាលីអូបូរូ.
តុះបើ រួចរាល់ហើយ នាំគ្នាដើរលេងនៅផ្លូវ ម៉ាលីអូបូរូ.
Lin: Tapi kita tidak tahu jalan Malioboro itu di mana? តាពី គីតា ទីដាក់តូវ ចាឡាន់ ម៉ាលីអូបូរូ អីទូ ឌីម៉ាណា.
ប៉ុន្តែពូកយើង មិនបានដឹងថាកន្លែងនោះនៅទីណាទេ?
Soo: Ini saya sudah lihat dari Internet Malioboro itu dekat di sini aja.
អីនី សាយ៉ា សូដាហ លីហាត់ ដារី អិនធឺណេត ម៉ាលីអូបូរូ អីទូ ដឺកាត់ ឌី សីនី.
នេះ ខ្ញុំបានមើលពី អិនធឺណេត ម៉ា លីអូបូរូនោះនៅជិតនេះទេ
Lin: Ah, Tanya resepsionis dulu ya.អាហ, តាន់ញា រេសិបសិននីស ឌូលូ យ៉ា.
អាហ, នាំគ្នា ទៅសួរ អ្នកទទួលភ្ញៀវសិន
Soo: Maaf, ya kita mau ke jalan Malioboro. Mbak bisa bilang kita tempat itu di mana?
ម៉ាអាហ្វ, យ៉ា គីតា មូវ កឺ ចាឡាន់ ម៉ាលីអូបូរូ. អិមបាក់ ប៊ីសា ប៊ីឡាំង គីតា តឺមប៉ាត់ អីទូ ឌី ម៉ា ណា?
សុំទោសចាស, ពួកយើងចង់ទៅផ្លូវម៉ាលីអូបូរូ. តើបងអាចប្រាប់បានទេថានៅឯណា?
Resepsionis: Iya tidak apa pa jalan Malioboro itu dekat di sin i aja. Saya bisa kasih map ke anda, ini keluar Hotel dulu dan jalan lerus 10 minut dan lewat kanan dan jalan lerus sampai jalan Malioboro.អីយ៉ា ទីដាក់ អាប៉ា ប៉ា ចាឡាន់ ម៉ាលីអូបូរូ អីទូ ដឺកាត់ ឌី សីនី អាចា. សាយ៉ា ប៊ីសា កាសីហ ម៉ាប កឺ អាន់ដា, អីនី កឺលូអា ហូថេល ឌូលូ ដាន់ ចាឡាន់ លឺរុស ១០ មីនីត ដាន់ លេវាត់ កាណាន់ ដាន់ ចាឡាន់ លឺរុស សាមប៉ៃ ចាឡាន់ ម៉ាលីអូបូរូ.
ចាស មិនអី ទេ, ផ្លូវម៉ាលីអូបូរូនេះនៅជិតនេះទេ. ខ្ញុំអាចអោយផែនទីទៅអ្នកបាន. នេះអ្នកអាចចេញទៅ ក្រៅសណា្ឋគារ សិន បន្ទាប់មកដើរទៅត្រង់ រយៈពេល ១០នាទី បន្ទាប់មក កាច់ទៅស្តាំ រួចដើរ ទៅត្រង់ រហូតដល់ផ្លូវម៉ាលីអូបូរូ.
Lin: Terima kasih ya.តេរីម៉ា កាសីហ. ចាស អរគុណ
Resepsionis: Iya Sama sama.អីយ៉ា សាម៉ា សាម៉ា. ចាស ដូចគ្នា.
ពាក្យប្រើប្រាស់នៅក្នុងការសន្ទនា៖
Silahkan masuk សីឡាកាន់ ម៉ាសុក\អញ្ជើញ ចូលក្នុង
Berangkat បឺរាំងកាត់\ចេញដំណើរ
Kunci គុនចីង\សោរ
Dekat ដឺកាត់\នៅជិត
Keluar កឺលូអា\ទៅក្រៅ
Tempat តឹមប៉ាត់\កន្លែង
Lewat លេវាត់\បត់ផ្លូវ
Jalan ចាឡាន់\ផ្លូវ
|
Kiri គីរី\ឆ្វេង
Kanan កាណាន់\ស្តាំ
Di depan ឌី ឌឺប៉ាន់\នៅខាងមុខ
Di belakang ឌី បឺឡាកាំង\នៅខាងក្រោយ
Di pojok ឌី ប៉ូចក់\នៅកែងជ្រុង
Di atas ឌី អាតាស\នៅខាងលើ
Di bawa ឌី បាវ៉ា\នៅខាងក្រោម
|
កំណត់សម្គាល់៖ ផ្លូវម៉ាលីអូបូរូ គឺជាតំបន់សេដ្ឋកិច្ច ឬជាតំបន់ផ្សារពាណិជ្ជកម្មដ៏ធំមួយ នៅទីក្រុង យូគយ៉ាការតា ព្រោះជាតំបន់លក់ទំនិញដ៏សំបូរបែប និងមានផលិតផលប្រពៃណីជាច្រើន សម្រាប់ភ្ញៀវទេសចរណ៏។ ម៉ាលីអូបូរូនេះគឺជាប៉ូលសេដ្ឋកិច្ចមួយរបស់ប្រទេស ឥណ្ឌូនេសីព្រោះតំបន់នេះបានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើន អោយមកចូលរួមទស្សនា និងដើរកំសាន្តនៅទីនេះ។



Comments
Post a Comment