សណ្ឋាគារប្រទេសឥណ្ឌូនេសី
បើនិយាយទៅដល់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចវិញ នៅប្រទេសនេះគឺជាផ្នែក មួយដែលសំខាន់នៅក្នុងចំនោមផ្នែកផ្សេងៗទៀតនៃសេវាកម្មទាំងអស់ដែលមាននៅក្នុងប្រទេសនេះ។ តែយើងក៏អាចនិយាយថាផ្នែកសណ្ឋាគារគឺជាផ្នែកដ៏សំខាន់មួយព្រោះមានភ្ញៀវទេសចរណ៏ជាច្រើនពេលដែលបានធ្វើដំណើរកំសាន្តនៅកន្លែងណាមួយតែងតែគិតមុនជានិច្ច នៅកន្លែងសម្រាប់ស្នាក់នៅ។
នៅប្រទេសនេះមានសណ្ឋាគារប្រណិតជាច្រើន និង ក៏មានតាមកំរិតពីលំដាប់ខ្ពស់មក ដល់លំដាប់សមរម្យមួយ។ ដូច្នេះយើងក៏អាករកបាននូវកន្លែងស្នាក់នៅដ៏សមរម្យមួយទៅតាម កញ្ចប់ថវិការរបស់យើងដែរ។ដើម្បីជួយដល់ភាពងាយស្រួលរបស់លោកអ្នក អ្នកដំណើរទាំង ឡាយអាចនឹងធ្វើការកក់ទុកជាមុននូវកន្លែងដែលលោកអ្នក ចង់ស្នាកៈនៅព្រោះរាល់សណ្ឋាគារមួយចំនួននៅប្រទេសនេះតែងតែមានការបញ្ចុះតម្លៃជាច្រើនសម្រាប់នៅពេលដែលយើង មានការកក់ទុកសណ្ឋាគារទុកជាមុន។ លោកអ្នកក៏អាចធ្វើការកក់ទុកជាមុនតាមរយៈការផ្សព្វផ្សាយផ្សេងៗឬក៏ទៅតាមរយៈវេបសាយទាំងឡាយដែលអ្នកស្គាល់ ឬម្យ៉ាងទៀតសម្រាប់អ្នក ដំណើរទាំងឡាយដែលមានការប្រើប្រាស់នូវប្រព័ន្ឋធនាគារដែលអាច ចំនាយលុយរបស់ លោកអ្នក និងមានសុវត្ថិភាពល្អ និងបានគ្រប់ទីកន្លែងដោយអ្នកគ្រាន់តែមានការប្រើប្រាស់នៅប្រព័ន្ធ ម៉ាស្ទ័រកាត ឬ វីសាកាត
ពាក្យប្រើប្រាស់នៅក្នុងការសន្ទនា៖
តោះទៅមើលការសន្ទនារបស់ Lin និង Soo ដែលបានទៅដល់សណ្ឋាគារដែលពួកគេបានដឹងតាមរយៈសេវាកម្មទេសចរណ៏ ប្រាប់ដល់ពួកគេថាជាសណ្ឋាគារមួយដ៏ល្អ និងមានតម្លៃថោកសមរម្យ ចង់ដឹងថាពួកគេបាននិយាយអ្វីខ្លះតោះទៅមើលទាំងអស់គ្នា៖
Recepsionis: Selamat siang. សឺឡាម៉ាត់ស្យាង.
ពាក្យសួស្តីសម្រាប់ប្រើនៅពេលថ្ងៃត្រង់.
Lin dan Soo: Selamat siang. សឺឡាម៉ាត់ស្យាង.
ពាក្យសួស្តីសម្រាប់ប្រើនៅពេលថ្ងៃត្រង់.
Recepsionis: Ada yang dapat saya bantu, anda? អាន់ដា យ៉ាងដាប៉ាត់ សាយ៉ា បាន់ទូ, អិម បាក់.
តើមានអ្វីដែលខ្ញុំអាចជួយបានទេ?
Lin: Masih ada kamar kosong? ម៉ាសីស អាដា កាម៉ារ កូសុង?
តើនៅមានបន្ទប់ទំនេរដែលទេ?
Recepsionis: Ya ada, ini harga kamarnya. Silahkan lihat. យ៉ា អាដា, អីនី ហារហ្គា កាម៉ារ ញ៉ា, សីឡាកាន់លីហាត់.
ចាស, នៅមាននេះជាបញ្ជីតម្លៃបន្ទប់. សូមអញ្ជើញមើល.
Soo: Baik, kami ambil satu kamar standar. បេក, កាមី អាមបីល ដូអា កាម៉ារ ស្តាន់ដារ.
ល្អ ណាស់ ពួកខ្ញុំត្រូវការបន្ទប់បែបស្តង់ដាមួយ.
Recepsionis: Untuk berapa lama? អុនទុក បឺរាប៉ា ឡាម៉ា.
តើសម្រាប់ស្នាក់នៅរយៈពេល ប៉ុន្មានដែរ?
Lin: Kami, mau menginap tiga hari. កាមី,ម៉ូវ មិងងីណាប់ ទីហ្គា ហារី.
ពួកខ្ញុំ ចង់ស្នាក់នៅរយៈ ពេលបីថ្ងៃ.
Resepsionis: Boleh lihat pospor anda? បូលេហ ឡីហាត់ ប៉ាស្ព័រ អាន់ដា?
តើខ្ញុំអាចសុំមើល ប៉ាស្ព័ររបស់អ្នបានទេ?
Lin dan Soo: Tentu, ini paspor kami. ទេនទូ, អីនី ប៉ាស្ព័រ កាមី
បាន នេះជាប៉ាស្ព័ររបស់ពួកខ្ញុំ.
Recepsionis: Terima kasih, anda akan bayar dengan tunai atau Kartu kredit? តេរីម៉ាកាសីស, អានដា អាកាន់ បាយារ ដឺង៉ាន់ ទូនៃ អាតូវ ការទូ ក្រេឌីត.
អរគុណ, អ្នកចង់គិតលុយ តាមរយៈប្រាក់សុទ្ធ ឬមួយក៏តាមរយៈកាតអេធីអិម.
Lin: Kartu kredit, Ini Kartu credit saya. ការទូក្រេឌីត, អីនី ការទូក្រេឌីត សាយ៉ា.
តាមកាត អេធីអិម នេះជាកាតរបស់ខ្ញុំ.
Recepsionis: Tunggu sebentar. Saya cek dulu. Baik Silahkan ini kunci kamar anda 101. Pelayan hotel akan mengantar anda ke sana. ទុងហ្គូ សឺបិនតារ, សាយ៉ា ចេក ដូលូ. បេក សីឡាកាន់ អីនី គុនជី កាម៉ារ អាន់ដា ១០១‹ ប៉ឺឡាយ៉ាន់ ហូថេល អាកាន់ មិងង៉ាន់តារ អាន់ដា កឺ សាណា.
សូមចាំមួយ ភ្លេតសិនខ្ញុំសុំធ្វើការពិនិត្យបន្តិចសិន. បានហើយនេះគឺជាកូនសោរ បន្ទប់របស់អ្នក.អ្នកបំរើសណ្ឋាការនឹងនាំអ្នកទៅកាន់បន្ទប់.
Lin dan Soo: Terima kasih. តេរីម៉ា កាសីស.
អរគុណ
Recepsionis: Selamat istirahat. សឺឡាម៉ាត់ អិសស្ទីរាហាត់.
សូមអញ្ជើញសម្រាកតាមការ សប្បាយ.
ពាក្យសម្រាប់ប្រើប្រាស់នៅក្នុងការសន្ទនា
Akan អាកាន់\នឹង
Ambil អាមបីល\ទទួលយក
Cek ចេក\ពិនិត្យ
Bantu បាន់ទូ\ជួយ
Kamar kosong កាម៉ារ កូសុង\បន្ទប់ទំនេរ
Harga ហារហ្គា\តម្លៃ
Berapa lama បឺរាប៉ា ឡាម៉ា\នៅរយៈពេល ប៉ុន្មាន
|
Menginap មីងងីណាប់\ស្នាក់នៅ
Tentu ទេនទូ\ប្រាកដណាស់
Bayar បាយ៉ា\ការបង់លុយ
Tunai ទូណៃ\ការចំណាយដោយប្រាក់សុទ្ធ
Mengantar មិងង៉ាន់តារ\ជូនទៅកន្លែងណាមួយ
Tunggu Sebantar ទុងហ្គូ សឺបិនតារ\ចាំមួយ ភ្លេត
Selamat Istirahat សឺឡាម៉ាត់ អីសស្ទីរាហាត់\ រីករាយនៅក្នុងការសម្រាក
Pelayan ពឺឡាយ៉ាន់\អ្នកបម្រើនៅក្នងសណ្ឋាគារ
|
កំណត់សម្គាល់៖
Kamar kosong កាម៉ារកូសុង ដែលតាមពិតទៅពាក្យថា Kamar កាម៉ាមានន័យថាបន្ទប់ និង ពាក្យ Kosong កូសុង ដែលតាមពិតទៅពាក្យនេះសម្តៅលើចំនួន ឬលេខ ០ តែនៅតាមផ្ទះ សំណាក់ ឬ តាមសណ្ឋាគារតែងតែនិយាយថា កាម៉ាកូសុង មិនមែនមានន័យថាបន្ទប់ដែល មិនមានអីនោះទេ នេះគឺសម្តៅទៅលើបន្ទប់ដែលទំនេរ ដូច្នេះអ្នកនឹងមិនច្រឡំចំពោះពាក្យថា កាម៉ាកុសុងនេះ។




Comments
Post a Comment